ការផ្ដល់ប្រាក់ឈ្នួលទាបយ៉ាងរ៉ាំរ៉ៃក្នុងឧស្សាហកម្មវាយនភណ្ឌ ធ្វើឱ្យកម្មករនិយោជិតកាត់ដេរភាគច្រើនមិនមានសល់ប្រាក់សន្សំទាល់តែសោះនៅមុនពេលហៀបមានវិបត្តិជំងឺកូវីដ១៩។ ដោយហេតុថា រដ្ឋាភិបាលភាគច្រើនក្នុងបណ្ដាប្រទេសនាំចេញផលិតផលវាយនភណ្ឌ ផ្ដល់អត្ថប្រយោជន៍ពេលឥតមានការងារធ្វើតិចតួច ឬមិនផ្ដល់ទាល់តែសោះតែម្ដង រឿងតែមួយគត់ដែលនៅចន្លោះរវាងកម្មករនិយោជិតកាត់ដេរឥតមានការងារធ្វើជាមួយភាពក្រីក្រចំពោះមុខដែលអាចកើតមានចំពោះរូបកម្មការនីផ្ទាល់ និងគ្រួសាររបស់នាងគឺអត្ថប្រយោជន៍បញ្ចប់កិច្ចសន្យាមានកំណត់ជាកាតព្វកិច្ចដែលកម្មករនិយោជិតកាត់ដេរភាគច្រើនបានទទួលនៅពេលបញ្ឈប់ពីការងារ។ ការស្រាវជ្រាវដោយសមាគមសិទ្ធិកម្មករ (WRC) បង្ហាញឱ្យឃើញថាកម្មករនិយោជិតកាត់ដេរជាច្រើនដែលត្រូវបានបណ្ដេញចេញពីការងារក្នុងពេលការរាតត្បាតជំងឺជាសាកលមិនបានទទួលសំណងមួយផ្នែក ឬសំណងសារវ័ន្តទាំងស្រុងដែលខ្លួនត្រូវទទួលបាន…
ក្រុមហ៊ុន Hong Sen Textile ដែលជារោងចក្រផ្គត់ផ្គត់ឱ្យក្រុមហ៊ុន Next ស្ថិតក្នុងខេត្តតាកែវ ប្រទេសកម្ពុជា បានផ្អាកប្រតិបត្តិការរបស់ខ្លួនក្នុងខែសីហា ឆ្នាំ២០២០ នៅពេលដែលម្ចាស់រោងចក្របានគេចខ្លួនចេញពីប្រទេសកម្ពុជា។ កម្មករនិយោជិតជាង ៩០០នាក់…
នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០ រោងចក្រ Hana I Inc. បានប្រកាសក្ស័យធន ហើយបានប្រកាសថាខ្លួននឹងត្រូវបិទទ្វារដោយអះអាងថាមានការខាតបង់ផ្នែកហិរញ្ញវត្ថុអាស្រ័យដោយការរាតត្បាតជំងឺជាសាកល។ រយៈពេល ៩ខែក្រោយមក កម្មករនិយោជិតចំនួន…
ក្រុមហ៊ុន Dignity Knitter Ltd. និង Eco Base Ltd. គឺជារោងចក្របងប្អូនក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ប្រទេសកម្ពុជា។ ក្រុមហ៊ុនទាំងពីរនេះផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Arcadia,…
WRC បានចេញរបាយការណ៍មួយស្ដីពីការដោះស្រាយការរំលោភបំពានសិទ្ធិការងារដោយជោគជ័យនៅរោងចក្រ Cambo Yon Xing Garment Co., Ltd., ដែលជារោងចក្រវាយនភ័ណ្ឌមានទីតាំងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលបានបិទទ្វារកាលពីថ្ងៃទី ០៧ ខែកុម្ភៈ…
ការវាយតម្លៃរបស់ WRC មកលើក្រុមហ៊ុន I-Cheng បានរកឃើញការរំលោភបំពាននៅក្នុងវិស័យស្ដីអំពី៖ (១) ប្រាក់ឈ្នួល និងម៉ោងការងារ រួមទាំងប្រាក់ឈ្នួលការសាកល្បងការងារដែលជាប្រាក់ឈ្នួលអប្បបរមាកំណត់ដោយច្បាប់ និងការធ្វើការងារថែមម៉ោងដោយមិនស្ម័គ្រចិត្តខុសច្បាប់ (២) ការរើសអើងយេនឌ័រ រួមទាំងមានគោលនយោបាយចែងច្បាស់ក្នុងការជួលបុរសឱ្យធ្វើការក្នុងកិច្ចសន្យាមានរយៈពេលខ្លីជាងកិច្ចសន្យាដែលក្រុមហ៊ុនជួលស្ត្រី…
របាយការណ៍របស់ WRC មានចំណងជើងថា “Crackdown in Cambodia,” ចុះថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៤ រៀបរាប់លម្អិតអំពីការវាយប្រហារដែលបង្ករឱ្យគ្រោះថ្នាក់ដល់អាយុជីវិតធ្វើឡើងដោយកម្លាំងសន្តិសុខកម្ពុជាមកលើកម្មករនិយោជិតកាត់ដេរកម្ពុជាដែលជាអ្នកធ្វើការតវ៉ា។ ចាប់ពីខែធ្នូ ឆ្នាំ២០១៣ មកកម្មករនិយោជិតបានតវ៉ាតាមដងផ្លូវដើម្បីទាមទារដំឡើងប្រាក់ឈ្នួលអប្បបរិមាដោយនៅពេលនោះប្រាក់ឈ្នួលរបស់កម្ពុជាស្ថិតក្នុងលំដាប់ទាបជាងគេបំផុតទីពីរក្នុងចំណោមបណ្ដាប្រទេសនាំចេញសំលៀកបំពាក់សំខាន់ៗ។…