Suntex
WRC បានធ្វើការវាយតម្លៃគ្រាអាសន្នមួយនៅរោងចក្រ Ocean Sky ដោយក្នុងនោះរួមមានទាំងរោងចក្រBright Sky, រោងចក្រ Suntex និងរោងចក្រ Rainbow Screen Printing នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីមានការវាយប្រហារដោយហិង្សាមកលើអ្នកតំណាងសហជីពលេចធ្លោរ។ ប្រធានសហជីពសេរីកម្មករកម្ពុជា (FTUWKC) បានរងការវាយប្រហារយ៉ាងព្រៃផ្សៃពីបុរសមួយក្រុមដែលមានបំពង់ទីបដែក និងកំណាត់ឈើ ហើយបានជួបប្រទះការវាយប្រហារបន្ថែមទៀត។ មិនថាអំពើហិង្សានេះត្រូវបានប្រព្រឹត្តជាកិច្ចគាំទ្រដល់ថ្នាក់គ្រប់គ្រងរោងចក្រ ឬមិនមែនក្ដី ប៉ុន្តែសកម្មភាពនេះ បានផ្ដល់លទ្ធផលគួរឱ្យព្រឺឆ្អឹងខ្នងជាខ្លាំងមកលើសមត្ថភាពរបស់កម្មករនិយោជិតក្នុងការអនុវត្តសិទ្ធិសមាគមរបស់ខ្លួន។ ដើម្បីទប់ស្កាត់អំពើហិង្សាបន្ថែមទៀត WRC បានផ្ដល់អនុសាសន៍ឱ្យថ្នាក់គ្រប់គ្រងរោងចក្រ Bright Sky ត្រូវបញ្ឈប់និយោជិតម្នាក់ដែលបានគំរាមកំហែងដល់កម្មករនិយោជិត និងផ្ដល់អនុសាសន៍ឱ្យថ្នាក់គ្រប់គ្រងត្រូវកែលម្អសន្ដិសុខជុំវិញច្រកចូលរោងចក្រដើម្បីធានាសុវត្ថិភាពរបស់កម្មករនិយោជិតនៅពេលចាកចេញពីរោងចក្រក្រោយពេលមេឃងងឹត។ ថ្វីបើថ្នាក់គ្រប់គ្រងពិតជាបានអនុវត្តការផ្លាស់ប្តូរទាំងអស់នេះ ហើយអំពើហិង្សាបានស្ងប់ស្ងាត់ទៅវិញក្នុងអំឡុងពេលនេះក្ដី ប៉ុន្តែនៅខែសីហា ថ្នាក់គ្រប់គ្រងបានលុបចោលដោយខុសច្បាប់នូវកិច្ចសន្យារបស់កម្មករនិយោជិតអចិន្ត្រៃយ៍ចំនួន ៦៥០នាក់។ ជាកិច្ចឆ្លើយតបជាមួយការលុបចោលកិច្ចសន្យាការងាររបស់កម្មករនិយោជិតដោយខុសច្បាប់នេះ សហជីពបានធ្វើកូដកម្ម ហើយរោងចក្រត្រូវបានរឹបអូសដោយការផ្ទុះអំពើហិង្សា ដែលមួយផ្នែកគឺជាការប្រព្រឹត្តរបស់នគរបាល។ WRC បានបន្តស្វែងរកការជួយជ្រោមជ្រែងពីអ្នកបញ្ជាទិញ ហើយកំពុងប្រាស្រ័យទាក់ទងជាបន្តជាមួយថ្នាក់គ្រប់គ្រងរោងចក្រ។ The WRC continues to seek assistance from buyers and is in ongoing communication with factory management.
Read More:
- WRC Factory Assessment Update – December 19, 2006
- WRC Case Summary re Bright Sky, Suntex, and Rainbow Screen Printing – July 19, 2006
Join our newsletter
Sign up to the WRC’s mailing list to stay updated on our work.