Sangwoo (Cambodia) Co. Ltd.
ការផ្ដល់ប្រាក់ឈ្នួលទាបយ៉ាងរ៉ាំរ៉ៃក្នុងឧស្សាហកម្មវាយនភណ្ឌ ធ្វើឱ្យកម្មករនិយោជិតកាត់ដេរភាគច្រើនមិនមានសល់ប្រាក់សន្សំទាល់តែសោះនៅមុនពេលហៀបមានវិបត្តិជំងឺកូវីដ១៩។ ដោយហេតុថា រដ្ឋាភិបាលភាគច្រើនក្នុងបណ្ដាប្រទេសនាំចេញផលិតផលវាយនភណ្ឌ ផ្ដល់អត្ថប្រយោជន៍ពេលឥតមានការងារធ្វើតិចតួច ឬមិនផ្ដល់ទាល់តែសោះតែម្ដង រឿងតែមួយគត់ដែលនៅចន្លោះរវាងកម្មករនិយោជិតកាត់ដេរឥតមានការងារធ្វើជាមួយភាពក្រីក្រចំពោះមុខដែលអាចកើតមានចំពោះរូបកម្មការនីផ្ទាល់ និងគ្រួសាររបស់នាងគឺអត្ថប្រយោជន៍បញ្ចប់កិច្ចសន្យាមានកំណត់ជាកាតព្វកិច្ចដែលកម្មករនិយោជិតកាត់ដេរភាគច្រើនបានទទួលនៅពេលបញ្ឈប់ពីការងារ។
ការស្រាវជ្រាវដោយសមាគមសិទ្ធិកម្មករ (WRC) បង្ហាញឱ្យឃើញថាកម្មករនិយោជិតកាត់ដេរជាច្រើនដែលត្រូវបានបណ្ដេញចេញពីការងារក្នុងពេលការរាតត្បាតជំងឺជាសាកលមិនបានទទួលសំណងមួយផ្នែក ឬសំណងសារវ័ន្តទាំងស្រុងដែលខ្លួនត្រូវទទួលបាន ដោយរំលោភបំពានច្បាប់ និងកាតព្វកិច្ចសិទ្ធិការងារពីសំណាក់ម៉ាកយីហោ និងអ្នកលក់រាយដែលកម្មករនិយោជិតទាំងនោះបានដេរសម្លៀកបំពាក់ឱ្យ។
ក្នុងខែកក្កដា ឆ្នាំ២០២០ ក្រុមហ៊ុន Sangwoo បានបញ្ឈប់កម្មករនិយោជិតចំនួន ២៨០០នាក់ពីការងារ នៅពេលរោងចក្រនេះបិទទ្វារ។ គិតត្រឹមខែមេសា ឆ្នាំ២០២១ កម្មករនិយោជិតទាំងអស់នេះនៅរង់ចាំប្រាក់សំណងដែលពួកគេត្រូវទទួលបានតាមច្បាប់ចំនួន ៥ ១៤៥ ៦០០ដុល្លារអាមេរិក។
ក្រុមហ៊ុន Sangwoo (Cambodia) Co. Ltd., គឺជារោងចក្រកាត់ដេរសម្លៀកបំពាក់មានទីតាំងនៅផ្លូវជាតិលេខ ៤ នៅភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុងសំរោងទង ខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Sangwoo មានការិយាល័យកណ្ដាលនៅទីក្រុង Bucheon ប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុន Sangwoo ប្រតិបត្តិការរោងចក្រចំនួន៤ ដទៃទៀតក្នុងប្រទេសចំនួន៣ (ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម) រាយឈ្មោះក្រុមហ៊ុន C&A, Gap Inc., Inditex, Lands’ End, និង Walmart ជា “អតិថិជនជម្រើស”។ Gap បានប្រាប់ WRC នៅក្នុងលិខិតកាលពីខែមករា ឆ្នាំ២០២១ ខ្លួនបានផ្ទៀងផ្ទាត់ឃើញថា ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាត្រូវបានផ្ដល់ជូនទៅឱ្យកម្មករនិយោជិតតាមរយៈការពិនិត្យឡើងវិញលើកំណត់ត្រាបង់ប្រាក់ និងឯកសារដទៃទៀត។ WRC បានរកឃើញថា កម្មករនិយោជិតបានទទួលការបង់ប្រាក់តែមួយផ្នែកប៉ុណ្ណោះ ហើយមិនបានទទួលសំណងជំងឺចិត្តដែលពួកគេត្រូវទទួលបានតាមច្បាប់កម្ពុជានោះទេ។
Read More:
Join our newsletter
Sign up to the WRC’s mailing list to stay updated on our work.