Propitious (Cambodia) Garment Ltd.
ការផ្ដល់ប្រាក់ឈ្នួលទាបយ៉ាងរ៉ាំរ៉ៃក្នុងឧស្សាហកម្មវាយនភណ្ឌ ធ្វើឱ្យកម្មករនិយោជិតកាត់ដេរភាគច្រើនមិនមានសល់ប្រាក់សន្សំទាល់តែសោះនៅមុនពេលហៀបមានវិបត្តិជំងឺកូវីដ១៩។ ដោយហេតុថា រដ្ឋាភិបាលភាគច្រើនក្នុងបណ្ដាប្រទេសនាំចេញផលិតផលវាយនភណ្ឌ ផ្ដល់អត្ថប្រយោជន៍ពេលឥតមានការងារធ្វើតិចតួច ឬមិនផ្ដល់ទាល់តែសោះតែម្ដង រឿងតែមួយគត់ដែលនៅចន្លោះរវាងកម្មករនិយោជិតកាត់ដេរឥតមានការងារធ្វើជាមួយភាពក្រីក្រចំពោះមុខដែលអាចកើតមានចំពោះរូបកម្មការនីផ្ទាល់ និងគ្រួសាររបស់នាងគឺអត្ថប្រយោជន៍បញ្ចប់កិច្ចសន្យាមានកំណត់ជាកាតព្វកិច្ចដែលកម្មករនិយោជិតកាត់ដេរភាគច្រើនបានទទួលនៅពេលបញ្ឈប់ពីការងារ។
ការស្រាវជ្រាវដោយសមាគមសិទ្ធិកម្មករ (WRC) បង្ហាញឱ្យឃើញថាកម្មករនិយោជិតកាត់ដេរជាច្រើនដែលត្រូវបានបណ្ដេញចេញពីការងារក្នុងពេលការរាតត្បាតជំងឺជាសាកលមិនបានទទួលសំណងមួយផ្នែក ឬសំណងសារវ័ន្តទាំងស្រុងដែលខ្លួនត្រូវទទួលបាន ដោយរំលោភបំពានច្បាប់ និងកាតព្វកិច្ចសិទ្ធិការងារពីសំណាក់ម៉ាកយីហោ និងអ្នកលក់រាយដែលកម្មករនិយោជិតទាំងនោះបានដេរសម្លៀកបំពាក់ឱ្យ។
ក្នុងខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុន Propitious Garment បានបញ្ឈប់ការងារកម្មករនិយោជិត២៤០០នាក់។ គិតត្រឹមខែមេសា ឆ្នាំ២០២១ កម្មករនិយោជិតទាំងនេះនៅរង់ចាំប្រាក់សំណងដែលពួកគេត្រូវទទួលបានតាមច្បាប់ចំនួន ៣ ៤៣២ ០០០ដុល្លារអាមេរិក។
ក្រុមហ៊ុន Propitious (Cambodia) Garment Ltd., មានទីតាំងនៅផ្លូវលេខ២១ ភូមិថ្មី ក្រុងតាខ្មៅ ខេត្តកណ្ដាល ប្រទេសកម្ពុជា គឺមានទំនាក់ទំនងជាមួយក្រុមហ៊ុន Tak Fook International Trading Ltd., ដែលជាអ្នកលក់ដុំសម្លៀកបំពាក់មានមូលដ្ឋាននៅទីក្រុងហុងកុង។ កំណត់ត្រានាំចូលបង្ហាញអំពីការបញ្ជូនទំនិញទៅឱ្យក្រុមហ៊ុន Artic Imports Ltd. ដែលមានមូលដ្ឋាននៅក្រុង Vancouver ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ ទៅឱ្យក្រុមហ៊ុន Carter’s (OshKosh B’Gosh និង The Genuine Canadian Corporation) ក្នុងខែមករា និងខែមេសា ឆ្នាំ២០២០ និងទៅឱ្យក្រុមហ៊ុន PriceSmart ក្នុងខែមករា ឆ្នាំ២០២០។
Read More:
Join our newsletter
Sign up to the WRC’s mailing list to stay updated on our work.