New Best Global Textile Co. Ltd.

Key Buyers: Maurices, Variety Wholesalers, YM
Country: Cambodia
Last updated: 2021

ការផ្ដល់ប្រាក់ឈ្នួលទាបយ៉ាងរ៉ាំរ៉ៃក្នុងឧស្សាហកម្មវាយនភណ្ឌ ធ្វើឱ្យកម្មករនិយោជិតកាត់ដេរភាគច្រើនមិនមានសល់ប្រាក់សន្សំទាល់តែសោះនៅមុនពេលហៀបមានវិបត្តិជំងឺកូវីដ១៩។ ដោយហេតុថា រដ្ឋាភិបាលភាគច្រើនក្នុងបណ្ដាប្រទេសនាំចេញផលិតផលវាយនភណ្ឌ ផ្ដល់អត្ថប្រយោជន៍ពេលឥតមានការងារធ្វើតិចតួច ឬមិនផ្ដល់ទាល់តែសោះតែម្ដង ​រឿងតែមួយគត់ដែលនៅចន្លោះរវាងកម្មករនិយោជិតកាត់ដេរឥតមានការងារធ្វើជាមួយភាពក្រីក្រចំពោះមុខដែលអាចកើតមានចំពោះរូបកម្មការនីផ្ទាល់ និងគ្រួសាររបស់នាងគឺអត្ថប្រយោជន៍បញ្ចប់​​កិច្ចសន្យាមានកំណត់ជាកាតព្វកិច្ចដែលកម្មករនិយោជិតកាត់ដេរភាគច្រើនបានទទួលនៅពេលបញ្ឈប់ពីការងារ។

ការស្រាវជ្រាវដោយសមាគមសិទ្ធិកម្មករ (WRC) បង្ហាញឱ្យឃើញថាកម្មករនិយោជិតកាត់ដេរជាច្រើនដែលត្រូវបានបណ្ដេញចេញពីការងារក្នុងពេលការរាតត្បាតជំងឺជាសាកលមិនបានទទួលសំណងមួយផ្នែក ឬសំណងសារវ័ន្តទាំងស្រុងដែលខ្លួនត្រូវទទួលបាន ដោយរំលោភបំពានច្បាប់ និងកាតព្វកិច្ចសិទ្ធិការងារពីសំណាក់ម៉ាកយីហោ និងអ្នកលក់រាយដែលកម្មករនិយោជិតទាំងនោះបានដេរសម្លៀកបំពាក់ឱ្យ។ ​

ក្នុងខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន New Best Global Textile បានបញ្ឈប់កម្មករនិយោជិត ៥០០នាក់ពីការងារនៅពេលរោងចក្រនេះបិទទ្វារ។ គិតត្រឹមខែមេសា ឆ្នាំ២០២១ កម្មករនិយោជិតទាំងនេះនៅរង់ចាំប្រាក់សំណងដែលជំពាក់ពួកគេតាមផ្លូវច្បាប់ចំនួន ៣០០ ០០០ដុល្លារអាមេរិក។ ​

ក្រុមហ៊ុន New Best Global Textile Co. Ltd. គឺជារោងចក្រដេរសម្លៀកបំពាក់មានទីតាំងនៅអាគារលេខទី ១២ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០១៤ ក្រុមហ៊ុន ​​Roo Hsing Group បានគ្រប់គ្រងលើផលប្រយោជន៍នៅក្នុងរោងចក្រនេះដោយមានកៅអីចំនួនបីនៅក្នុងក្រុមប្រឹក្សានាយករបស់ក្រុមហ៊ុន។ កំណត់ត្រានាំចូលបង្ហាញនូវការបញ្ជូនទំនិញរបស់ក្រុមហ៊ុន ​New Best ក្នុងខែកុម្ភៈ ឆ្នាំ២០២០ ទៅឱ្យក្រុមហ៊ុន YM Inc. បញ្ជូនទៅក្រុមហ៊ុន ​Variety Wholesalers ក្នុងខែមករា ឆ្នាំ២០២០ និងបញ្ជូនទៅឱ្យក្រុមហ៊ុន​ Maurices ក្នុងខែមករា ឆ្នាំ២០២០ (បានទទួលក្នុងឆ្នាំ២០១៩ ដោយ OpCapita មកពី Ascena)។ ក្រុមហ៊ុន Primark បានបញ្ជាក់បា្រប់ WRC ថាខ្លួនបានទទួលការបញ្ជាទិញលើកចុងក្រោយរបស់ខ្លួនពីក្រុមហ៊ុន New Best Global Textile នៅខែកញ្ញា ឆ្នាំ២០១៩ ​ហើយរោងចក្រឈប់បានទទួលការអនុម័តឱ្យជាអ្នកផ្គត់ផ្គង់របស់ខ្លួននៅមុនពេលមានបញ្ហាកូវីដ១៩ ។ Primark ក៏បានអះអាងថា ម្ចាស់ដីរបស់ទីតាំងបានបង់ប្រាក់ឈ្នួលឱ្យកម្មករនិយោជិតអនុលោមតាមការតម្រូវរបស់ច្បាប់ក្នុងមូលដ្ឋាន។ ប៉ុន្តែ WRC បានរកឃើញថា កម្មករនិយោជិតបានទទួលតែផ្នែកខ្លះនៃប្រាក់សំណងបញ្ចប់ការងារដែលពួកគេត្រូវទទួលបានតាមច្បាប់ប៉ុណ្ណោះ។ ​

Read More:

Join our newsletter

Sign up to the WRC’s mailing list to stay updated on our work.

Related posts

Factory Investigation

Sangwoo (Cambodia) Co. Ltd.

ការផ្ដល់ប្រាក់ឈ្នួលទាបយ៉ាងរ៉ាំរ៉ៃក្នុងឧស្សាហកម្មវាយនភណ្ឌ ធ្វើឱ្យកម្មករនិយោជិតកាត់ដេរភាគច្រើនមិនមានសល់ប្រាក់សន្សំទាល់តែសោះនៅមុនពេលហៀបមានវិបត្តិជំងឺកូវីដ១៩។ ដោយហេតុថា រដ្ឋាភិបាលភាគច្រើនក្នុងបណ្ដាប្រទេសនាំចេញផលិតផលវាយនភណ្ឌ ផ្ដល់អត្ថប្រយោជន៍ពេលឥតមានការងារធ្វើតិចតួច ឬមិនផ្ដល់ទាល់តែសោះតែម្ដង ​រឿងតែមួយគត់ដែលនៅចន្លោះរវាងកម្មករនិយោជិតកាត់ដេរឥតមានការងារធ្វើជាមួយភាពក្រីក្រចំពោះមុខដែលអាចកើតមានចំពោះរូបកម្មការនីផ្ទាល់ និងគ្រួសាររបស់នាងគឺអត្ថប្រយោជន៍បញ្ចប់​​កិច្ចសន្យាមានកំណត់ជាកាតព្វកិច្ចដែលកម្មករនិយោជិតកាត់ដេរភាគច្រើនបានទទួលនៅពេលបញ្ឈប់ពីការងារ។ ការស្រាវជ្រាវដោយសមាគមសិទ្ធិកម្មករ (WRC) បង្ហាញឱ្យឃើញថាកម្មករនិយោជិតកាត់ដេរជាច្រើនដែលត្រូវបានបណ្ដេញចេញពីការងារក្នុងពេលការរាតត្បាតជំងឺជាសាកលមិនបានទទួលសំណងមួយផ្នែក ឬសំណងសារវ័ន្តទាំងស្រុងដែលខ្លួនត្រូវទទួលបាន…

April 6, 2021
Factory Investigation

Propitious (Cambodia) Garment Ltd.