I-Cheng (Cambodia) Co., Ltd.
ការវាយតម្លៃរបស់ WRC មកលើក្រុមហ៊ុន I-Cheng បានរកឃើញការរំលោភបំពាននៅក្នុងវិស័យស្ដីអំពី៖ (១) ប្រាក់ឈ្នួល និងម៉ោងការងារ រួមទាំងប្រាក់ឈ្នួលការសាកល្បងការងារដែលជាប្រាក់ឈ្នួលអប្បបរមាកំណត់ដោយច្បាប់ និងការធ្វើការងារថែមម៉ោងដោយមិនស្ម័គ្រចិត្តខុសច្បាប់ (២) ការរើសអើងយេនឌ័រ រួមទាំងមានគោលនយោបាយចែងច្បាស់ក្នុងការជួលបុរសឱ្យធ្វើការក្នុងកិច្ចសន្យាមានរយៈពេលខ្លីជាងកិច្ចសន្យាដែលក្រុមហ៊ុនជួលស្ត្រី (៣) សេរីភាពសហជីព រួមទាំងការបង្កើតសហជីព និងការបង្ខំឱ្យចូលជាសមាជិកក្នុងសហជីពស្ថិតក្រោមការត្រួតត្រារបស់ក្រុមហ៊ុន ការកាត់ប្រាក់ភាគទានសហជីពដោយគ្មានការអនុញ្ញាតពីប្រាក់ឈ្នួលរបស់កម្មករនិយោជិតដោយខុសច្បាប់ និងការបញ្ឈប់ការងារខុសច្បាប់ដើម្បីសងសឹងដល់កម្មករនិយោជិតក្នុងខែឧសភា ឆ្នាំ២០១៤ លើនិយោជិតចំនួន ២៤៣ នាក់ដែលជាសមាជិករបស់សហជីពឯករាជ្យ (៤) ការឈប់សម្រាកឈឺមានប្រាក់ឈ្នួលដូចមានកំណត់ក្នុងច្បាប់ រួមទាំងការខកខានមិនបានបង់អត្ថប្រយោជន៍ជាការតម្រូវតាមច្បាប់ឱ្យនិយោជិត (៥) សុវត្ថិភាពការងារ និងសុខភាព រួមទាំងកម្រិតកម្ដៅក្ដៅហួសប្រមាណជាហេតុបង្កឱ្យនិយោជិតដួលសន្លប់ជាញឹកញាប់នៅពេលធ្វើការ។
Read More:
- WRC Assessment re I-Cheng (Cambodia) – February 13, 2015
Join our newsletter
Sign up to the WRC’s mailing list to stay updated on our work.