Hana I Inc.

Key Buyers: Joe Fresh, The Children’s Place, Walmart, Zara
Country: Cambodia
Last updated: 2021

នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០ រោងចក្រ Hana I Inc. បានប្រកាសក្ស័យធន ហើយបានប្រកាសថាខ្លួននឹងត្រូវបិទទ្វារដោយអះអាងថាមានការខាតបង់ផ្នែកហិរញ្ញវត្ថុអាស្រ័យដោយការរាតត្បាតជំងឺជាសាកល។ រយៈពេល ៩ខែក្រោយមក កម្មករនិយោជិតចំនួន ៧៧៤នាក់ដែលរោងចក្រនេះបានបញ្ឈប់ការងារបានទទួលទឹកប្រាក់តែ ៦៥០០០ដុល្លារអាមេរិក ដោយក្នុងនោះគឺរួមមានទាំងការទូរទាត់សម្រាប់ការឈប់សម្រាកប្រចាំឆ្នាំ ដែលពុំបានប្រើប្រាស់ និងមួយផ្នែកនៃប្រាក់ដែលរោងចក្រជំពាក់ពួកគេ ដោយសារតែរោងចក្រមិនបានផ្ដល់ការជូនដំណឺងជាមុនអំពីការបិទទ្វាររោងចក្រ។ រោងចក្រនៅជំពាក់ពួកគេចំនួន ១ ០១៥ ០០​ដុល្លារអាមេរិក។ ​

រោងចក្រ Hana I គឺជាកម្មសិទ្ធិរបស់ Hana Global, ដែលជា factory conglomerate បន្តមានប្រតិបត្តិការនៅក្នុងរោងចក្រដទៃទៀតចំនួន ៤ ដោយក្នុងនោះមានរោងចក្រចំនួនមួយក្នុងប្រទេសកម្ពុជា ចំនួនពីរក្នុងប្រទេសវៀតណាម និងចំនួនមួយនៅកូរ៉េខាងត្បូង។ បន្ថែមលើប្រាក់បំណាច់បញ្ចប់កិច្ចសន្យា និងផ្នែកដែលនៅខ្វះសម្រាប់ការបង់ប្រាក់ជំនួសការជូនដំណឹង រោងចក្រ​ Hana I មិនបានបង់ថ្លៃជំងឺចិត្តដែលជំពាក់កម្មករនិយោជិតនៅក្រោមច្បាប់របស់កម្ពុជានៅពេលក្រុមហ៊ុនមិនផ្ដល់ភស្ដុតាងបង្ហាញបុព្វហេតុត្រឹមត្រូវសម្រាប់ការបញ្ឈប់ប្រតិបត្តិការ ហើយនេះជាចំណុចមួយដែលក្រុមហ៊ុន Hana I ពុំបានធ្វើ។ ​

បន្ទាប់ពីមានការព្យាយាមចរចាដោយមិនជោគជ័យជាច្រើនជាមួយក្រុមហ៊ុនដើម្បីបានទទួលប្រាក់ឈ្នួលរបស់ខ្លួន កម្មករនិយោជិតបានស្វែងរកអន្តរាគមន៍ជាលក្ខណៈបុគ្គលពីសម្តេចហ៊ុន សែនជានាយករដ្ឋមន្ត្រីកម្ពុជា។ ពួកគេបានព្យាយាមដើរក្បួនទៅកាន់ផ្ទះរបស់នាយករដ្ឋមន្ត្រី ប៉ុន្តែត្រូវបានអាជ្ញាធរមូលដ្ឋានរាំងផ្លូវ។​

កម្មករនិយោជិតបានរាយការណ៍មកកាន់ ​ WRC ថា ពួកគេដេរឱ្យម៉ាកយីហោ Joe Fresh, The Children’s Place, Walmart, និង Zara។ កំណត់ត្រានាំចូលសម្រាប់ខែកក្កដា ឆ្នាំ២០២០ បង្ហាញឱ្យឃើញនូវការបញ្ជូនទំនិញឆ្ពោះទៅកាន់រោងចក្រមេរបស់ក្រុមហ៊ុន Joe Fresh ពោលគឺ បណ្ដាញផ្សារទំនើបកាណាដាឈ្មោះ Loblaw។ បន្ថែមលើនេះ ក្រុមហ៊ុន Gap បានបញ្ជាក់ទទួលស្គាល់ប្រាប់ដល់ ​ WRC ថា ខ្លួនទិញទំនិញពីរោងចក្រប៉ាក់ Hana Cambodia Inc., ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Hana Global ផងដែរ។ ចំណុចនេះ អនុញ្ញាតឱ្យក្រុមហ៊ុន Gap អាចស្ថិតក្នុងជំហរដើម្បីដាក់សម្ពាធឱ្យក្រុមហ៊ុន Hana Global ត្រូវបង់ប្រាក់សងទៅកម្មករនិយោជិត។

Read More:

Join our newsletter

Sign up to the WRC’s mailing list to stay updated on our work.

Related posts

Factory Investigation

Sangwoo (Cambodia) Co. Ltd.

ការផ្ដល់ប្រាក់ឈ្នួលទាបយ៉ាងរ៉ាំរ៉ៃក្នុងឧស្សាហកម្មវាយនភណ្ឌ ធ្វើឱ្យកម្មករនិយោជិតកាត់ដេរភាគច្រើនមិនមានសល់ប្រាក់សន្សំទាល់តែសោះនៅមុនពេលហៀបមានវិបត្តិជំងឺកូវីដ១៩។ ដោយហេតុថា រដ្ឋាភិបាលភាគច្រើនក្នុងបណ្ដាប្រទេសនាំចេញផលិតផលវាយនភណ្ឌ ផ្ដល់អត្ថប្រយោជន៍ពេលឥតមានការងារធ្វើតិចតួច ឬមិនផ្ដល់ទាល់តែសោះតែម្ដង ​រឿងតែមួយគត់ដែលនៅចន្លោះរវាងកម្មករនិយោជិតកាត់ដេរឥតមានការងារធ្វើជាមួយភាពក្រីក្រចំពោះមុខដែលអាចកើតមានចំពោះរូបកម្មការនីផ្ទាល់ និងគ្រួសាររបស់នាងគឺអត្ថប្រយោជន៍បញ្ចប់​​កិច្ចសន្យាមានកំណត់ជាកាតព្វកិច្ចដែលកម្មករនិយោជិតកាត់ដេរភាគច្រើនបានទទួលនៅពេលបញ្ឈប់ពីការងារ។ ការស្រាវជ្រាវដោយសមាគមសិទ្ធិកម្មករ (WRC) បង្ហាញឱ្យឃើញថាកម្មករនិយោជិតកាត់ដេរជាច្រើនដែលត្រូវបានបណ្ដេញចេញពីការងារក្នុងពេលការរាតត្បាតជំងឺជាសាកលមិនបានទទួលសំណងមួយផ្នែក ឬសំណងសារវ័ន្តទាំងស្រុងដែលខ្លួនត្រូវទទួលបាន…

April 6, 2021
Factory Investigation

Propitious (Cambodia) Garment Ltd.

New Best Global Textile Co. Ltd.