Crystal Martin
ការផ្ដល់ប្រាក់ឈ្នួលទាបយ៉ាងរ៉ាំរ៉ៃក្នុងឧស្សាហកម្មវាយនភណ្ឌ ធ្វើឱ្យកម្មករនិយោជិតកាត់ដេរភាគច្រើនមិនមានសល់ប្រាក់សន្សំទាល់តែសោះនៅមុនពេលហៀបមានវិបត្តិជំងឺកូវីដ១៩។ ដោយហេតុថា រដ្ឋាភិបាលភាគច្រើនក្នុងបណ្ដាប្រទេសនាំចេញផលិតផលវាយនភណ្ឌ ផ្ដល់អត្ថប្រយោជន៍ពេលឥតមានការងារធ្វើតិចតួច ឬមិនផ្ដល់ទាល់តែសោះតែម្ដង រឿងតែមួយគត់ដែលនៅចន្លោះរវាងកម្មករនិយោជិតកាត់ដេរឥតមានការងារធ្វើជាមួយភាពក្រីក្រចំពោះមុខដែលអាចកើតមានចំពោះរូបកម្មការនីផ្ទាល់ និងគ្រួសាររបស់នាងគឺអត្ថប្រយោជន៍បញ្ចប់កិច្ចសន្យាមានកំណត់ជាកាតព្វកិច្ចដែលកម្មករនិយោជិតកាត់ដេរភាគច្រើនបានទទួលនៅពេលបញ្ឈប់ពីការងារ។
ការស្រាវជ្រាវដោយសមាគមសិទ្ធិកម្មករ (WRC) បង្ហាញឱ្យឃើញថាកម្មករនិយោជិតកាត់ដេរជាច្រើនដែលត្រូវបានបណ្ដេញចេញពីការងារក្នុងពេលការរាតត្បាតជំងឺជាសាកលមិនបានទទួលសំណងមួយផ្នែក ឬសំណងសារវ័ន្តទាំងស្រុងដែលខ្លួនត្រូវទទួលបាន ដោយរំលោភបំពានច្បាប់ និងកាតព្វកិច្ចសិទ្ធិការងារពីសំណាក់ម៉ាកយីហោ និងអ្នកលក់រាយដែលកម្មករនិយោជិតទាំងនោះបានដេរសម្លៀកបំពាក់ឱ្យ។
[ឈ្មោះរោងចក្រ] គឺជារោងចក្រកាត់ដេរនាំចេញមួយក្នុងចំណោមរោងចក្រកាត់ដេរសម្រាប់នាំចេញទាំង៣១ ដែលត្រូវបានកំណត់ឃើញក្នុងរបាយការណ៍របស់ WRC មានចំណងជើងថា ត្រូវគេបណ្ដេញចេញពីការងារ រួចត្រូវគេប្លន់ ការចូលរួមសមគំនិតរបស់ម៉ាកយីហោសម្លៀកបំពាក់ នៅក្នុងការលួចប្រាក់ឈ្នួលក្នុងអំឡុងពេលមានជំងឺកូវីដ១៩ ដែលនៅជំពាក់កម្មករនិយោជិតចំពោះប្រាក់សំណងបញ្ចប់ការងារជាកាតព្វកិច្ចតម្រូវដោយច្បាប់គិតត្រឹមខែមេសា ឆ្នាំ២០២១។
គ្រឹះស្ថានកាត់ដេរសម្លៀកបំពាក់របស់រោងចក្រ Crystal Martin (កម្ពុជា) Ltd.,មានទីតាំងនៅ ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ប្រទេសកម្ពុជា គឺជាទីតាំងផលិតកម្មមួយក្នុងចំណោមទីតាំងផលិតកម្មទាំង២០ នៅក្នុងបណ្ដាប្រទេសទាំង៥ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Crystal International Group Limited ដែលមានជួលកម្មករនិយោជិតឱ្យធ្វើការចំនួន ៨០០០០នាក់។ ក្រុមហ៊ុន Crystal International ជាក្រុមហ៊ុនត្រូវបានបង្កើតឡើងនៅ Bermuda និងធ្វើពាណិជ្ជកម្មនៅលើទីផ្សារភាគហ៊ុន ហុងកុង។ ក្រុមហ៊ុន Walmart បានទទួលស្គាល់នៅក្នុងអ៊ីម៉ែលមួយកាលពីខែមករា ឆ្នាំ២០២១ ផ្ញើជូនមកកាន់ WRC ដោយបញ្ជាក់ថាក្រុមហ៊ុន Crystal Martin គឺជាអ្នកផ្គត់ផ្គង់មួយរបស់ក្រុមហ៊ុន Walmart។ កំណត់ត្រានាំចូលបញ្ជាក់ឱ្យឃើញថា ម៉ាកយីហោនេះធ្វើអាជីវកម្មក្នុងក្រុមហ៊ុនមេរបស់រោងចក្រគឺ ក្រុមហ៊ុន Crystal International Group រួមមានទាំង Gap Inc., Third Love, និង Uniqlo ។
Read More:
Join our newsletter
Sign up to the WRC’s mailing list to stay updated on our work.