Darong Printing and Embroidery
WRC សម្រេចបានការផ្ដល់សំណងយ៉ាងធំធេងទៅលើបញ្ហាគ្រោះថ្នាក់សុខភាព និងសុវត្ថិភាពការងារព្រមទាំងការរំលោភបំពានដទៃទៀតទៅលើក្រមប្រតិបត្តិរបស់សាកលវិទ្យាល័យនៅរោងចក្រ Darong Printing and Embroidery ក្នុងប្រទេសកម្ពុជា។ របាយការណ៍ការវាយតម្លៃរបស់យើងលើរោងចក្រនេះគឺមានភ្ជាប់មកជាមួយឯកសារនេះ។
WRC បានផ្ដួចផ្ដើមការស៊ើបអង្កេតរបស់ខ្លួននៅរោងចក្រ Darong បន្ទាប់ពីបានទទួលការចោទប្រកាន់ពីនិយោជិកថាមានការប៉ះពាល់ហួសប្រមាណជាមួយសារធាតុគីមីដែលត្រូវបានប្រើប្រាស់នៅក្នុងប្រតិបត្តិការបោះពុម្ពលើក្រណាត់របស់រោងចក្រដែលបង្កឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរសម្រាប់កម្មករនិយោជិត។
ការសាកសួររបស់ WRC បានបញ្ជាក់ឲ្យឃើញថាមានវត្តមានគ្រោះថ្នាក់សុខភាពគួរជាទីកត់សម្គាល់នៅក្នុងរោងចក្រទោះយ៉ាងនេះក្ដីយើងមានរីករាយដោយអាចរាយការណ៍បានថាថ្នាក់គ្រប់គ្រងរបស់រោងចក្រ Darong បានធ្វើការក្នុងកិច្ចសហការជាមួយយើងដើម្បីអនុវត្តសកម្មភាពដំណោះស្រាយ និងអភិវឌ្ឍន៍គោលវិធីប្រកបដោយនិរន្តរភាព និងការធានាឱ្យមានកន្លែងធ្វើការប្រកបដោយសុវត្ថិភាព។
រោងចក្រ Darong ដែលផ្ដល់សេវ៉ា embellishment សម្រាប់សំលៀកបំពាក់ផលិតនៅរោងចក្រកាត់ដេរដទៃទៀតជាច្រើនក្នុងប្រទេសកម្ពុជាត្រូវបានបើកបង្ហាញដោយក្រុមហ៊ុន Reebok ក្នុងឆ្នាំ ២០០៨ (ពេលការសាកសួររបស់ WRC ចាប់ផ្ដើម) ថាជាអ្នកផ្គត់ផ្គង់ឱ្យខ្សែសំលៀកបំពាក់មានសញ្ញាប័ណ្ឌសាកលវិទ្យាល័យម៉ាក “Heisman by Reebok”។ ម្យ៉ាងទៀតក៏មានសេចក្ដីរាយការណ៍ថារោងចក្រនេះក៏មានអតិថិជនមួយចំនួនទៀតដូចជា Columbia Sportswear, VF and Gap, Inc
ជាអតិថិជនរបស់ខ្លួនផងដែរ។ យោងតាមរបាយការណ៍កំណត់ត្រារបស់យើងទាក់ទងជាមួយការអនុវត្តផ្នែកការងារ និងទំនាក់ទំនងការងាររបស់ខ្លួន ក្នុងទិដ្ឋភាពមួយចំនួនក្រុមហ៊ុន Darong គឺជារោងចក្រដែរអនុវត្តបានប្រសើរដែលយើងធ្លាប់បានជួបក្នុងវិស័យកាត់ដេរក្នុងប្រទេសកម្ពុជា។ ទោះយ៉ាងនេះក្ដីប្រតិបត្តិការរបស់រោងចក្រនេះគឺរួមមានការបោះពុម្ពលើក្រណាត់ដែលមានការប្រើប្រាស់ល្បាយសារធាតុគីមីនិងសារធាតុកាវក្នុងចំនួនសន្ធឹកសន្ធាប់ហើយនៅមុនមានការវាយតម្លៃរបស់ WRC ថ្នាក់គ្រប់គ្រងក្រុមហ៊ុន Darong មិនចាត់វិធានការសមស្របដើម្បីការពារកម្មករនិយោជិតពីការប៉ះពាល់ជាមួយសារធាតុគីមីទាំងនោះទេ។
នៅរោងចក្រ Darong អ្នកសើបអង្កេតរបស់ WRC បានពើបប្រទះជាមួយរោងចក្រមួយ ដែលជារៀងរាល់ខែជិតពាក់កណ្ដាលនៃកម្លាំងការងាររបស់ខ្លួនត្រូវបានព្យាបាលនៅក្នុងគ្លីនិកសុខភាពក្នុងទីតាំងរោងចក្រផ្ទាល់ដោយភាគច្រើនពួកគេមានរោគសញ្ញាជាការប៉ះពាល់ជាមួយល្បាយសារធាតុគីមី។ កម្មករនិយោជិតនៅរោងចក្រនេះចាត់ចែងលើសារធាតុគីមីដែលមានសក្កានុពលមានគ្រោះថ្នាក់ខ្ពស់ប្រសិនបើមិនមានការបណ្ដុះបណ្ដាលត្រឹមត្រូវ ឬក្នុងករណីមួយចំនួនពួកគេមិនទាំងបានទទួលព័ត៌មានជាមូលដ្ឋានអំពីសារធាតុគីមីដែលពួកគេកំពុងប៉ះពាល់លក់ទៀតផង។ និយោជិតជាច្រើនខ្វះឧបករណ៍ការពារជាមូលដ្ឋានដូចជាអាអាវពាក់ការពារប្រលាក់ ម៉េចជើងកវែង, ស្រោមដៃ និងម៉ាសឱ្យបានត្រឹមត្រូវផងដែរ។ ចរន្តខ្យល់ចេញចូលគឺមិនគ្រប់គ្រាន់។
ទោះយ៉ាងនេះក្ដីជាកិច្ចឆ្លើយតបចំពោះអនុសាសន៍កែតម្រូវលើកឡើងដោយ WRC ថ្នាក់គ្រប់គ្រងរោងចក្រនេះបានចាត់វិធានការយ៉ាងច្រើនដើម្បីដោះស្រាយបញ្ហាទាំងអស់នេះតាមរយៈការបំពាក់ឧបករណ៍បញ្ចេញចំហាយខ្យល់ និងឧបករណ៍ជំនួយចរន្តខ្យល់បន្ថែមទៀតនៅក្នុងបរិវេណដែលមានការប៉ះពាល់ជាមួយសារធាតុគីមីបើកឧបករណ៍ការពារថ្មីៗឱ្យកម្មករនិយោជិត និងកែលម្អបរិក្ខារបស់ខ្លួនដើម្បីផ្ដល់ការព្យាបាលដល់និយោជិតដែលពើបប្រទះជាមួយសារធាតុគ្រោះថ្នាក់។ សំខាន់ជាងនេះក្រុមហ៊ុន និងសហជីពដែលតំណាងឱ្យកម្មករនិយោជិតរបស់រោងចក្រក៏បានសហការនៅក្នុងការបង្កើតគណៈកម្មការសុខភាព និងសុវត្ថិភាពរួមគ្នាដោយរួមមានសមាសភាពសមាជិកមកពីថ្នាក់គ្រប់គ្រង និងអ្នកតំណាងកម្មករនិយោជិតដែលបានជាប់ឆ្នោត។ WRC ជឿជាក់ថាគណៈកម្មការនេះអាចដើរតួនាទីដ៏ចាំបាច់ក្នុងការធានាថាកម្មករនិយោជិតគ្រប់រូប និងថ្នាក់គ្រប់គ្រងបានទទួលព័ត៌មានត្រឹមត្រូវអំពីបញ្ហាផ្នែកសុខភាពនិងសុវត្ថិភាពហើយរោងចក្រអាចធានា និងស្ថាបនាបន្ថែមទៀតដោយផ្អែកលើការកែលម្អ ដែលសម្រចបានមកដល់បច្ចុប្បន្ន។
WRC និងបន្តពីនិត្យតាមដានបរិស្ថានការងារ និងធ្វើការជាមួយថ្នាក់គ្រប់គ្រងរោងចក្រដើម្បីបំពេញការអនុវត្តអនុសាសន៍របស់ WRC ឱ្យបានពេញលេញ។
Read More:
- Assessment Report re Darong (Cambodia) – September 18, 2009
Join our newsletter
Sign up to the WRC’s mailing list to stay updated on our work.