Yakjin Garment

Key Buyers: American Eagle Outfitters, Gap, Pink, Walmart
Country: Cambodia
Last updated: 2014

Yakjin Garment គឺជាម្ចាស់រោងចក្រកូរ៉េធំជាងគេបំផុតទី ៣ ក្នុងប្រទេសកម្ពុជា។ ថ្វីបើរោងចក្រនេះការិយាល័យកណ្ដាលនៅទីក្រុងសេអ៊ូលក្ដីប៉ុន្តែក្រុមហ៊ុនវិនិយោគសហរដ្ឋអាមេរិកឈ្មោះ Carlyle Group បានទិញភាភហ៊ុនភាគច្រើននៅក្នុងក្រុមហ៊ុននេះកាលពី ខែធ្នូ ឆ្នាំ២០១៣។​

របាយការណ៍របស់ WRC “Crackdown in Cambodia,” ចុះថ្ងៃទី​​២៤​ ខែ​មិនា ឆ្នាំ២០១៤​ រៀបរាប់លម្អិតអំពីការវាយប្រហារដ៏គ្រោះថ្នាក់ដែលបណ្ដាលឱ្យស្លាប់គ្រោះថ្នាក់ដល់អាយុជីវិតធ្វើឡើងដោយកម្លាំងសន្តិសុខកម្ពុជាមកលើកម្មករនិយោជិតកាត់ដេរកម្ពុជាដែលជាអ្នកធ្វើការតវ៉ា។​ ចាប់ពីខែធ្នូ ឆ្នាំ២០១៣ មកកម្មករនិយោជិតបានតវ៉ាតាមដងផ្លូវដើម្បីទាមទារដំឡើងប្រាក់ឈ្នួលអប្បបរិមាដោយនៅពេលនោះប្រាក់ឈ្នួលរបស់កម្ពុជាស្ថិតក្នុងលំដាប់ទាបជាងគេបំផុតទីពីរ ក្នុងចំណោមបណ្ដាប្រទេសនាំចេញសំលៀកបំពាក់សំខាន់ៗ។ ម្ចាស់រោងចក្រ និងរដ្ឋាភិបាលបានស្វាគមន៍បាតុកម្មទាំងនេះដោយការគាបសង្កត់។

ព្រិត្តិការណ៍ហិង្សាខ្លាំងក្លាបំផុតមួយបានកើតមាននៅរោងចក្រ Yakjin Garment ។ បើយោងតាមការរាយការណ៍ពីអង្គការសិទ្ធិមនុស្ស LICADHO បានបញ្ជាក់ថាកាលពីថ្ងៃទី ២ ខែមករា យោធាមកពីអង្គភាពយោធាពិសេសមានឈ្មោះថាកងពល ៩១១ បានមកដល់ខាងក្រៅរោងចក្រ Yakjin Garment ហើយបន្ថែមលើកាំភ្លើងអាកា ៤៧ និងដំបងឆក់របស់ប៉ូលិសតាមធម្មតាយោធាទាំងនេះមានបំពង់ទីបដែក, កាំបិត និងចំពាមដែលជាអាវុធបង្កគ្រោះថ្នាក់មានចេតនាដើម្បីសម្លាប់ បញ្ឈប់ និងបង្កឱ្យមានរបួសជាជាងជាឧបករណ៍របស់នគរបាលដែលត្រូវបានរៀបចំឡើងដើម្បីបំបែកហ្វូងបាតុករដោយមិនបង្កឱ្យមានគ្រោះថ្នាក់ដល់ស្លាប់ (ដូចជាឧស្ម័នបង្ហៀទឹកភ្នែក ,ស្រ្ពៃយ៍ម្រេច “beanbag”round, ល)។​​ យោងតាមក្រុមសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថាយោធាទាំងនេះបានធ្វើបាបអ្នកតវ៉ា វាយមនុស្សជាង ១០ នាក់រួមទាំងកម្មករនិយោជិតកាត់ដេរ, ព្រះសង្ឃ និងអ្នកសារព័ត៌មានផងដែរ។ យោងតាមសាក្សីម្នាក់បានឱ្យដឹងថាយោធាក៏បានចូលទៅក្នុងហាងកាហ្វេដែលកម្មករនិយោជិត និងអ្នកតវ៉ាមួយចំនួនបានរត់ទៅពួនផងដែរ។ យោធាបានវាយបុគ្គលិកស្រីម្នាក់របស់ហាងនោះរួចអូសសកម្មជនម្នាក់ចេញពីហាង និងចាប់ផ្ដើមវាយលើសកម្មជនរូបផងដែរ។ កងពល ៩១១ បានឃុំខ្លួនអ្នកតវ៉ាជាង ១០នាក់ហើយបន្ទាប់ពីនោះអ្នកតវ៉ាទាំងនោះត្រូវបានដឹកយកទៅកាន់ពន្ធនាគារដាច់ស្រយាល និងឃុំឃាំងដោយមិនឱ្យមានទំនាក់ទំនងជាមួយអ្នកខាងក្រៅអស់រយ:ពេលជាច្រើនថ្ងៃ។ នៅពេលរបាយការណ៍នោះត្រូវបានសរសេរបុគ្គលទាំងនោះគឺបន្តស្ថិតក្នុងការឃុំឃាំងហើយត្រូវបានគេបដិសេធមិនផ្ដល់ការថែទាំវេជ្ជសាស្ត្រគ្រប់គ្រាន់បើទោះបីជាមានការអំពាវនាវឱ្យមានការដោះលែងពួកគេ និងឱ្យមានការប្រព្រឹត្តប្រកបដោយមនុស្សធម៌ចំពោះអ្នកទាំងអស់នោះពីសំណាក់ក្រុមសិទ្ធិមនុស្សអន្តរជាតិក្ដី។

ក្រុមហ៊ុន Yakjin Garment បានទទួលស្គាល់ថាក្រុមហ៊ុនបានស្នើសុំឱ្យមានការឆ្លើយតបពីសំណាក់យោធាដើម្បីឆ្លើយតបចំពោះការតវ៉ាកើតមាននៅរោងចក្រនោះតែម្ដង។ នៅក្នុងសេចក្ដីរាយការណ៍របស់សារព័ត៌មាន អ្នកនាំពាក្យម្នាក់បានបញ្ជាក់ថាក្រុមហ៊ុនអំពាវនាវឱ្យមានអន្តរាគមន៍ពីរយោធាតាមរយៈ “ការប្រើប្រាស់ចំណងទំនាក់ទំនងជាបុគ្គលរបស់ពួកគេជាមួយមន្ត្រីយោធា” “ដោយសារនគរបាលមិនសូវមានភាពឆ្លើយតប” ។

Read More:

Join our newsletter

Sign up to the WRC’s mailing list to stay updated on our work.

Related posts

Factory Investigation

Sangwoo (Cambodia) Co. Ltd.

ការផ្ដល់ប្រាក់ឈ្នួលទាបយ៉ាងរ៉ាំរ៉ៃក្នុងឧស្សាហកម្មវាយនភណ្ឌ ធ្វើឱ្យកម្មករនិយោជិតកាត់ដេរភាគច្រើនមិនមានសល់ប្រាក់សន្សំទាល់តែសោះនៅមុនពេលហៀបមានវិបត្តិជំងឺកូវីដ១៩។ ដោយហេតុថា រដ្ឋាភិបាលភាគច្រើនក្នុងបណ្ដាប្រទេសនាំចេញផលិតផលវាយនភណ្ឌ ផ្ដល់អត្ថប្រយោជន៍ពេលឥតមានការងារធ្វើតិចតួច ឬមិនផ្ដល់ទាល់តែសោះតែម្ដង ​រឿងតែមួយគត់ដែលនៅចន្លោះរវាងកម្មករនិយោជិតកាត់ដេរឥតមានការងារធ្វើជាមួយភាពក្រីក្រចំពោះមុខដែលអាចកើតមានចំពោះរូបកម្មការនីផ្ទាល់ និងគ្រួសាររបស់នាងគឺអត្ថប្រយោជន៍បញ្ចប់​​កិច្ចសន្យាមានកំណត់ជាកាតព្វកិច្ចដែលកម្មករនិយោជិតកាត់ដេរភាគច្រើនបានទទួលនៅពេលបញ្ឈប់ពីការងារ។ ការស្រាវជ្រាវដោយសមាគមសិទ្ធិកម្មករ (WRC) បង្ហាញឱ្យឃើញថាកម្មករនិយោជិតកាត់ដេរជាច្រើនដែលត្រូវបានបណ្ដេញចេញពីការងារក្នុងពេលការរាតត្បាតជំងឺជាសាកលមិនបានទទួលសំណងមួយផ្នែក ឬសំណងសារវ័ន្តទាំងស្រុងដែលខ្លួនត្រូវទទួលបាន…

April 6, 2021
Factory Investigation

Propitious (Cambodia) Garment Ltd.

New Best Global Textile Co. Ltd.