Kin Tai Garment
ក្រុមហ៊ុន Kin Tai គឺជាផលិតករសម្លៀកបំពាក់ជាកម្មសិទ្ធិរបស់ជនជាតិតៃវ៉ាន់ដែលមានជួលកម្មករនិយោជិតប្រមាណ៨០០នាក់ និងជាអ្នកផ្គត់ផ្គង់ឱ្យក្រុមហ៊ុនវាយនភ័ណ្ឌ 5.11 Tactical ដែលទិញទំនិញដោយ City of Los Angeles។ ការវាយតម្លៃរបស់ WRC មកលើរោងចក្រ Kin Tai បានផ្ដួចផ្ដើមឡើងក្នុងខែមីនា ឆ្នាំ២០១៣ បានកំណត់ឃើញការរំលោភបំពានសិទ្ធិការងារធ្ងន់ធ្ងរជាច្រើននៅក្នុងវិស័យស្ដីពី៖ (១) កិច្ចសន្យាការងារ រួមទាំងការជួលកម្មករនិយោជិតដោយប្រើកិច្ចសន្យារយៈពេលខ្លី និងកម្មករនិយោជិតម្ដងម្កាលដោយខុសច្បាប់ (២) ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ រួមទាំងការខកខានមិនបានផ្ដល់រង្វាន់ និងការឈប់សម្រាកដែលមានប្រាក់ឈ្នួលតាមការតម្រូវរបស់ច្បាប់ និង (៣) សុខភាព និងសុវត្ថិភាពការងារ រួមទាំងការខកខានមិនបានផ្ដល់ឧបករណ៍ការពារដែលចាំបាច់សម្រាប់និយោជិត។
បន្ទាប់ពីការស៊ើបអង្កេត WRC បានបញ្ជូនសំណៅការរកឃើញ និងអនុសាសន៍ទាក់ទងជាមួយការរំលោភបំពានទាំងអស់នេះទៅកាន់រោងចក្រ Kin Tai និងទៅកាន់រោងចក្រ 5.11 ផង ហើយរយៈពេលជាង៣ខែក្រោយមក WRC បានផ្ដល់ផែនការកែតម្រូវផ្អែកលើអនុសាសន៍ទាំងអស់នេះ ព្រមទាំងការពន្យល់បន្ថែមទៀតអំពីការរកឃើញរបស់ខ្លួនទាក់ទងជាមួយការប្រើប្រាស់កិច្ចសន្យាការងាររបស់ក្រុមហ៊ុនទៅឱ្យក្រុមហ៊ុន Kin Tai ។ ការប្រាស្រ័យទាក់ទងនាពេលក្រោយៗមកទៀតជាមួយកម្មករនិយោជិតរោងចក្របានបង្ហាញឱ្យឃើញថា ថ្វីបើក្រុមហ៊ុនបានអនុវត្តវិធានការកែតម្រូវមួយផ្នែកទាក់ទងជាមួយការរំលោភបំពានទាំងអស់នេះក្ដី ប៉ុន្តែនៅមានករណីសេសសល់ក្នុងការមិនអនុលោមតាម នៅក្នុងគ្រប់វិស័យជាកង្វល់ទាំងបី។ បន្ថែមលើនេះក្នុងខែមករា ឆ្នាំ២០១៤ WRC បានទទួលពាក្យបណ្ដឹងបន្ថែម ដែល WRC ធ្វើការស៊ើបអង្កេតនាពេលក្រោយមកទៀត ហើយបានរកឃើញថា ជាពាក្យបណ្ដឹងមានសុពលភាពទាក់ទងជាមួយការគុំគួន និងការបញ្ឈប់ការងារខុសច្បាប់លើកម្មករនិយោជិតចំនួនពីររូបដែលជាសកម្មជននៅក្នុងសហជីពរបស់រោងចក្រ ហើយម្នាក់ក្នុងចំណោមពីរនាក់នោះ បម្រើការងារជាប្រធានសហជីពជាប់ឆ្នោត។ WRC បានសន្និដ្ឋានថាការបញ្ឈប់ទាំងនេះគឺមានលក្ខណៈជាការសងសឹក និងរំលោភបំពានសិទ្ធិកម្មករនិយោជិតស្ដីពីសេរីភាពសហជីពដែលត្រូវបានការពារនៅក្រោមច្បាប់របស់កម្ពុជា។ WRC បានប្រាស្រ័យទាក់ទងទៅកាន់រោងចក្រ Kin Tai អំពីការបញ្ឈប់នេះ ក៏ដូចជាការរកឃើញពីមុនមករបស់ខ្លួនស្ដីពីការរំលោភបំពានក្នុងខែកុម្ភៈ ឆ្នាំ២០១៤។ ក្រុមហ៊ុនពុំបានឆ្លើយតបដោយផ្ទាល់មកកាន់ WRC ទេ ប៉ុន្តែនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៤ អង្គការ NGO កម្ពុជាមួយឈ្មោះ មជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍ បានជម្រាបបា្រប់មក WRC ថា ខ្លួនបានទទួលដំណឹងមកពីកម្មករនិយោជិតទាំងពីររូបនោះថា រោងចក្រ Kin Tai បានស្នើទទួលយកពួកគេទាំងពីរនាក់ឱ្យវិលត្រឡប់ទៅធ្វើការងាររបស់ខ្លួនវិញនៅរោងចក្រ និងបើកប្រាក់រំឭកឱ្យពួកគេ។ កម្មករម្នាក់ក្នុងចំណោមពីរនាក់ដែលជាប្រធានសហជីពត្រូវបានរាយការណ៍ថា បានទទួលយកការទទួលឱ្យធ្វើការវិញ និងការបើកប្រាក់រំឭក។ ចំណែកកម្មករនិយោជិតទីពីរ បានបដិសេធមិនព្រមវិលទៅរោងចក្រវិញទេ ប៉ុន្តែបានទទួលអត្ថប្រយោជន៍បញ្ឈប់ការងាររបស់ខ្លួន និងប្រាក់បើករំឭក។
Read More:
- WRC Assessment re Kin Tai Garment (Cambodia) – December 31, 2014
Join our newsletter
Sign up to the WRC’s mailing list to stay updated on our work.