Eco Base Ltd.

Key Buyers: Arcadia, Debenhams, John Lewis, Lidl, Mango, Marks & Spencer, Next, Urban Outfitters
Country: Cambodia
Last updated: 2021

ក្រុមហ៊ុន Dignity Knitter Ltd. និង Eco Base Ltd. គឺជារោងចក្របងប្អូនក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ប្រទេសកម្ពុជា។ ក្រុមហ៊ុនទាំងពីរនេះផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Arcadia, Debenhams, John Lewis, Lidl, Mango, Marks & Spencer, Next, និង Urban Outfitters នៅមុនពេលរោងចក្រទាំងពីរនេះបិទទ្វារក្នុងខែមេសា ឆ្នាំ២០២០ ដោយបានបញ្ឈប់ការងារកម្មករនិយោជិតជាង ១១០០នាក់ និងមិនបានបង់ប្រាក់សំណងតាមច្បាប់ឱ្យពួកគេក្នុងទឹកប្រាក់ចំនួន ២,២លានដុល្លារអាមេរិក។ ​

កម្មករនិយោជិតក្នុងរោងចក្រទាំងនេះរាយការណ៍ថា ប្រាក់ឈ្នួលរបស់ពួកគេមានភាពយឺតយ៉ាវម្ដងហើយម្ដងទៀតក្នុងប្រតិបត្តិការរបស់រោងចក្ររយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយការបង់ប្រាក់យឺតយ៉ាវចាប់ផ្ដើមក្នុងខែធ្នូ ឆ្នាំ២០១៩។ បន្ទាប់ពីកម្មករនិយោជិតសង្កេតឃើញ ថ្នាក់គ្រប់គ្រងរោងចក្រដកម៉ាក់ស៊ីនចេញពីក្រុមហ៊ុន​ Dignity Knitter ក្នុងខែមករា ឆ្នាំ២០២០ កម្មករនិយោជិតមួយក្រុមមានចំនួន១០០នាក់បានចាប់ផ្ដើមដាក់វេនគ្នាការពារនៅពីមុខរោងចក្រ ពេញ ២៤ម៉ោង ដើម្បីបញ្ឈប់ការប៉ុនប៉ងបន្ដទៀតរបស់ថ្នាក់គ្រប់គ្រងក្នុងការយកឧបករណ៍ចេញ (ដែលអាចយកទៅលក់ យកប្រាក់មកបង់សងប្រាក់ឈ្នួល និងប្រាក់បំណាច់បញ្ចប់កិច្ចសន្យាក្នុងករណីបិទទ្វាររោងចក្រ)។ រោងចក្រទាំងពីរបានបញ្ឈប់ប្រតិបត្តិការជាផ្លូវការក្នុងខែមេសា។ ​

ក្រុមហ៊ុន Dignity Knitter និង Eco Base គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ​ GTI Holdings ដែលចូលរួមពាក់ព័ន្ធផងដែរនៅក្នុងវិស័យប្រេង និងសេវាហិរញ្ញវត្ថុ។ ក្រុមហ៊ុន GTI Holdings ដែលជាក្រុមហ៊ុនជួញដូរសាធារណៈនៅលើទីផ្សារភាគហ៊ុនហុងកុង គឺត្រូវបានសន្មតថា មានប្រាក់ដើម្បីបង់ឱ្យកម្មករនិយោជិតក្នុងចំនួនដែលនៅជំពាក់កម្មករនិយោជិត ​ប្រសិនបើក្រុមហ៊ុននេះមិនមានទេ អតិថិជនរបស់ក្រុមហ៊ុននេះច្បាស់ជាមាន។ ​

ក្នុងខែកុម្ភៈ ឆ្នាំ២០២១ តុលាការខេត្តកណ្ដាល បានមើលខុសត្រូវក្នុងការលក់ដូរឧបករណ៍ចេញពីរោងចក្រដែលបានបិទ។ ប្រាក់បានមកពីការលក់នឹងត្រូវយកទៅបែងចែកឱ្យកម្មករនិយោជិតចំនួន ១១២៩នាក់ដែលមិនបានទទួលប្រាក់ឈ្នួលតាំងពីពេលបិទទ្វាររោងចក្រមក។ បន្ទាប់ពីបែងចែកមូលនិធិយើងនេះហើយ គឺនៅជំពាក់កម្មករនិយោជិតចំនួន ៩៨០០០០ដុល្លារអាមេរិកទៀត។ ​

Sao Na ដែលមានអាយុ ៥១ ឆ្នាំ បានប្រាប់សារព័ត៌មានក្នុងស្រុកអំពីភាគខ្លះនៃទឹកប្រាក់ដែលនាងត្រូវបានទទួលនោះថា ​”ប្រាក់នេះមិនច្រើនទេ ប៉ុន្តែយើងគ្មានជម្រើសអ្វីផ្សេងឡើយ”។ គាត់បានបន្ថែមថា “ខ្ញុំគ្មានអារម្មណ៍អ្វីទេ។ ខ្ញុំរង់ចាំយូរហួសពេកហើយ”។ ​Chhoeut Rany អាយុ ៣៧ ឆ្នាំដែលបានធ្វើការងាររយៈពេល ១០ឆ្នាំមកហើយនៅក្រុមហ៊ុន ​Eco Base និយាយថាគាត់បានតស៊ូដើម្បីបំពេញសេចក្ដីត្រូវការជាមូលដ្ឋានរបស់គ្រួសារតាំងពីរោងចក្របិទទ្វារមកម្ល៉េះ “រួមទាំងចំណាយលើថ្លៃម្ហូបអាហារប្រចាំថ្ងៃ​ និងឱ្យកូនទៅរៀន”។ គាត់បន្តថា​ “ពួកយើងរង់ចាំអស់ពេលមួយឆ្នាំហើយ”។ ​

ក្រុមហ៊ុន John Lewis បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលធនធានអាជីវកម្ម និងសិទ្ធិមនុស្ស (BHRRC) អំពីទំនាក់ទំនងរបស់ខ្លួនជាមួយ Eco Base ហើយក្រុមហ៊ុន Debenhams បានបញ្ជាក់​អំពីទំនាក់ទំនងរបស់ពួកគេជាមួយក្រុមហ៊ុន ​ Dignity Knitter។ ក្រុមហ៊ុន Next បានប្រាប់ WRC ថាខ្លួនបានឈប់រកស៊ីជាមួយ ​ Dignity Knitter ក្នុងឆ្នាំ២០១៩ ប៉ុន្តែក្រុមហ៊ុននៅដាក់ឈ្មោះ Dignity Knitter នៅលើបញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ដែលអាចរកបានជាសាធារណៈរបស់ខ្លួនក្នុងខែមករា ឆ្នាំ២០២០។ ក្រុមហ៊ុន ​Mango, Marks & Spencer និង Lidl ក៏បានដាក់ឈ្មោះរោងចក្រនេះនៅក្នុងបញ្ជីឈ្មោះអ្នកផ្គត់ផ្គង់របស់ខ្លួនផងដែរក្នុងឆ្នាំ២០២០។ ស្លាកដែលកម្មករនិយោជិតប្រមូលបានពីរោងចក្រក៏បានកំណត់ឃើញថាក្រុមហ៊ុន ​Urban Outfitters គឺជាអ្នកបញ្ជាទិញនាពេលថ្មីៗនេះផងដែរ។

Read More:

Join our newsletter

Sign up to the WRC’s mailing list to stay updated on our work.

Related posts

Factory Investigation

Sangwoo (Cambodia) Co. Ltd.

ការផ្ដល់ប្រាក់ឈ្នួលទាបយ៉ាងរ៉ាំរ៉ៃក្នុងឧស្សាហកម្មវាយនភណ្ឌ ធ្វើឱ្យកម្មករនិយោជិតកាត់ដេរភាគច្រើនមិនមានសល់ប្រាក់សន្សំទាល់តែសោះនៅមុនពេលហៀបមានវិបត្តិជំងឺកូវីដ១៩។ ដោយហេតុថា រដ្ឋាភិបាលភាគច្រើនក្នុងបណ្ដាប្រទេសនាំចេញផលិតផលវាយនភណ្ឌ ផ្ដល់អត្ថប្រយោជន៍ពេលឥតមានការងារធ្វើតិចតួច ឬមិនផ្ដល់ទាល់តែសោះតែម្ដង ​រឿងតែមួយគត់ដែលនៅចន្លោះរវាងកម្មករនិយោជិតកាត់ដេរឥតមានការងារធ្វើជាមួយភាពក្រីក្រចំពោះមុខដែលអាចកើតមានចំពោះរូបកម្មការនីផ្ទាល់ និងគ្រួសាររបស់នាងគឺអត្ថប្រយោជន៍បញ្ចប់​​កិច្ចសន្យាមានកំណត់ជាកាតព្វកិច្ចដែលកម្មករនិយោជិតកាត់ដេរភាគច្រើនបានទទួលនៅពេលបញ្ឈប់ពីការងារ។ ការស្រាវជ្រាវដោយសមាគមសិទ្ធិកម្មករ (WRC) បង្ហាញឱ្យឃើញថាកម្មករនិយោជិតកាត់ដេរជាច្រើនដែលត្រូវបានបណ្ដេញចេញពីការងារក្នុងពេលការរាតត្បាតជំងឺជាសាកលមិនបានទទួលសំណងមួយផ្នែក ឬសំណងសារវ័ន្តទាំងស្រុងដែលខ្លួនត្រូវទទួលបាន…

April 6, 2021
Factory Investigation

Propitious (Cambodia) Garment Ltd.

New Best Global Textile Co. Ltd.