Hong Sen Textile
ក្រុមហ៊ុន Hong Sen Textile ដែលជារោងចក្រផ្គត់ផ្គត់ឱ្យក្រុមហ៊ុន Next ស្ថិតក្នុងខេត្តតាកែវ ប្រទេសកម្ពុជា បានផ្អាកប្រតិបត្តិការរបស់ខ្លួនក្នុងខែសីហា ឆ្នាំ២០២០ នៅពេលដែលម្ចាស់រោងចក្របានគេចខ្លួនចេញពីប្រទេសកម្ពុជា។ កម្មករនិយោជិតជាង ៩០០នាក់ ត្រូវបានគេទុកចោល ដោយពុំបានទទួលប្រាក់បំណាច់បញ្ចប់កិច្ចសន្យា និងសំណងបញ្ចប់កិច្ចសន្យាដទៃទៀតដែលត្រូវជំពាក់ពួកគេតាមផ្លូវច្បាប់ក្នុងទឹកប្រាក់សរុបប្រមាណ ៤៩៧ ៦៤៤ដុល្លារអាមេរិក។
កម្មករនិយោជិតក្រុមហ៊ុន Hong Sen បានធ្វើការតវ៉ានៅតាមដងផ្លូវ។ Nop Sokha ជាកម្មករនិយោជិតធ្វើការនៅរោងចក្រនេះរយៈពេល ៧ឆ្នាំបាននិយាយថា “គេមិនផ្ដល់ប្រាក់ឈ្នួលឱ្យយើងទេ ប៉ុន្តែពួកយើងត្រូវមានការចំណាយផ្សេងៗ”។ ប្រធានផ្នែករដ្ឋបាលរបស់រោងចក្រឈ្មោះ Tang Heng បាននិយាយថា “ខ្ញុំមិនបានឃើញ [មេ] ទេ។ យើងព្យាយាមទំនាក់ទំនងទៅគាត់ ប៉ុន្តែទំនាក់ទំនងមិនបាន។ ដូច្នេះយើងចាត់ទុកថា គាត់បានរត់បាត់ហើយ។”
ក្នុងខែតុលា កម្មករនិយោជិតក្រុមហ៊ុន Hong Sen បានទទួលទឹកប្រាក់ចំនួន ១៣៨ ៩៩៩ដុល្លារអាមេរិក ដែលលើសពី ១ ភាគ ៤ បន្ដិចនៃទឹកប្រាក់ដែលត្រូវបង់ពីនីតិវិធីនៃការលក់សម្ភារៈ និងឧបករណ៍ដែលនៅសេសសល់ក្នុងរោងចក្រនៅក្នុងពេលបិទទ្វារ។
ក្នុងខែមករា បន្ទាប់ពីមានការទំនាក់ទំនងពី BHRRC និងអង្គការក្រៅរដ្ឋាភិបាលកម្ពុជាឈ្មោះ CENTRAL ទៅកាន់ក្រុមហ៊ុន Next ធ្វើឱ្យក្រុមហ៊ុន Next បានផ្ដល់ការបង់វិភាគទាន “សប្បុរសធម៌” ទៅឱ្យកម្មករនិយោជិត។ WRC បានប៉ាន់ប្រមាណថា ទឹកប្រាក់សរុបនៃភាគទាននេះគឺមានទឹកប្រាក់ ៣៥០០០ ដុល្លារអាមេរិក ស្មើនឹង ១០% នៃទឹកប្រាក់ជំពាក់ដែលត្រូវសង។ ជាចំណុចវិជ្ជមានដែលក្រុមហ៊ុន Next បានទទួលខុសត្រូវមួយផ្នែក ប៉ុន្តែការទទួលស្គាល់ប្រកបដោយប្រសិទ្ធភាពនូវកាតព្វកិច្ចក្នុងការឆ្លើយតបចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយកម្មករនិយោជិតតាមរយៈការចូលរួមវិភាគទាន រួចហើយធ្វើការចូលរួមវិភាគទានក្នុងចំនួនតិចតួចបំផុតដែលអាចគ្របដណ្ដប់តែទៅលើបំណែកដ៏តូចនៃទឹកប្រាក់ជំពាក់ គឺជាកិច្ចខិតខំផ្នែកហិរញ្ញវត្ថុមិនគ្រប់គ្រាន់ទាល់តែសោះពីសំណាក់ក្រុមហ៊ុន Next ដែលជាសាជីវកម្ម ត្រូវបានរាយការណ៍ថា មានចំណូលចំនួន ៦ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២០។ ក្រុមហ៊ុន Next នៅតែត្រូវទទួលខុសត្រូវដូចមានចែងក្រោមបទដ្ឋានការងាររបស់ខ្លួនក្នុងការធានាឱ្យបានថា អតីតកម្មករនិយោជិតក្រុមហ៊ុន Hong Sen ត្រូវទទួលបានទឹកប្រាក់ ៣២៣ ៦៤៥ដុល្លារអាមេរិក ដែលពួកគេរកបានពីការផលិតសម្លៀកបំពាក់ឱ្យក្រុមហ៊ុន Next ។
Read More:
Join our newsletter
Sign up to the WRC’s mailing list to stay updated on our work.