សំណួរដែលគេច្រើនសួរញឹកញាប់
ក្នុងឆ្នាំ ១៩៩៨ និស្សិត សាស្ត្រាចារ្យ និងសមាជិកដទៃទៀតក្នុងសាកលវិទ្យាល័យនានានៅ
សហរដ្ឋអាមេរិក មើលឃើញថា សិទ្ធិរបស់កម្មករនិយោជិតធ្វើការនៅក្នុងរោងចក្រជាច្រើនដែលផលិត
សម្លៀកបំពាក់មានដាក់ស្លាកយីហោសាកលវិទ្យាល័យ ពុំត្រូវបានគោរពឡើង។ ការលក់សម្លៀកបំពាក់សាកលវិទ្យាល័យ គឺជាអាជីវកម្មដ៏ធំមួយនៅសហរដ្ឋអាមេរិក។ នៅពេលបានដឹងអំពីការរំលោភបំពានសិទ្ធិការងារនៅតាមបណ្ដារោងចក្រនានាបែបនេះ មនុស្សជាច្រើនទាំងនៅក្នុង និងក្រៅរង្វង់សាកលវិទ្យាល័យ បានចាប់ផ្តើមមានកង្វល់។ ដើម្បីឆ្លើយតបចំពោះបញ្ហានេះ សាកលវិទ្យាល័យនានាបានអនុវត្តក្រមសីលធម៌ទាមទារឱ្យមានស្តង់ដារមូលដ្ឋានមួយចំនួនទាក់ទងជាមួយសិទ្ធិកម្មករ។ WRC ត្រូវបានបង្កើតឡើងដើម្បីធានាឱ្យបានថា ក្រមសីលធម៌ទាំងនេះត្រូវបានគោរពតាមខ្ជាប់ខ្ជួន។ ចេតនារបស់ WRC គឺដើម្បីគាំទ្រដល់កម្មករនិយោជិត នៅពេលកម្មករនិយោជិតស្វែងរកវិធីកែលម្អលក្ខខណ្ឌការងារនៅតាមរោងចក្រ
នានា។ សម្រាប់ភាពអនុលោមតាមក្រមសីលធម៌ទាំងនេះ WRC ទទួលខុសត្រូវធ្វើការស៊ើបអង្កេតលើលក្ខខណ្ឌការងារនៅតាមបណ្ដារោងចក្រនានា បោះពុម្ពផ្សាយរបាយការណ៍ស្ដីអំពីការស៊ើបអង្កេតទាំងនេះ ព្រមទាំងស្វែងរកវិធីសាស្ត្រ ដើម្បីលើកកម្ពស់លក្ខខណ្ឌនៅក្នុងករណីរកឃើញថាមានការរំលោភបំពានក្រមសីលធម៌។
WRC ត្រូវបានបង្កើតឡើងដោយសម្ព័ន្ធភាពសិទ្ធិមនុស្សអាមេរិក និងអ្នកជំនាញផ្នែកសិទ្ធិការងារ ព្រមទាំងសាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យ ក្នុងកិច្ចពិគ្រោះយោបល់ជាមួយមនុស្សមកពីចលនាការងារ និងចលនាសិទ្ធិមនុស្សក្នុងតំបន់អាមេរិកកណ្ដាល និងអាស៊ី។ ក្រុមប្រឹក្សាផ្តល់យោបល់ រួមមានសមាសភាពអ្នកជំនាញការផ្នែកសិទ្ធិមនុស្ស និងសិទ្ធិការងារ ត្រូវបានបង្កើតឡើងដើម្បីផ្ដល់ការចង្អុលបង្ហាញដល់ WRC ។
ការស៊ើបអង្កេតរបស់ WRC គឺរួមមានការសម្ភាសសព្វជ្រុងជ្រោយជាមួយកម្មករនិយោជិតនៅក្រៅរោងចក្រ ដោយអាចធ្វើឡើងនៅផ្ទះ ឬនៅកន្លែងដទៃទៀតក្នុងសហគមន៍របស់ពួកគេ។ WRC ក៏ឆ្លើយឆ្លងជាមួយអ្នកគ្រប់គ្រងរោងចក្រ រដ្ឋាភិបាល អធិការកិច្ចការងារថ្នាក់ខេត្ត ឬថ្នាក់ប្រទេស អ្នកតំណាងសហជីព អ្នកសិក្សាស្រាវជ្រាវ មេធាវីវិស័យការងារ និងបុគ្គលដទៃទៀតដែលអាចជួយជ្រោមជ្រែងក្នុងការពិនិត្យ
តាមដានដំណើរការផងដែរ។ WRC ក៏ធ្វើអធិការកិច្ចនៅទីតាំងរោងចក្រផ្ទាល់ផងដែរ ប្រសិនបើអ្នកគ្រប់គ្រងរោងចក្រផ្តល់ការអនុញ្ញាត។ បន្ទាប់ពីនោះ WRC វិភាគលើទិន្នន័យ និងការសម្ភាសទាំងអស់ រួចហើយទាញសេចក្ដីសន្និដ្ឋានទាក់ទងជាមួយភាពអនុលោមតាមក្រមសីលធម៌។ នៅពេលកំណត់ឃើញថាមានការរំលោភបំពានកើតឡើង WRC ផ្តល់អនុសាសន៍ឱ្យមានសកម្មភាពកែតម្រូវ។ របាយការណ៍ផ្លូវការត្រូវបានបោះពុម្ពផ្សាយនៅសហរដ្ឋអាមេរិក និងក្នុងករណីមួយចំនួនទៀត ត្រូវបានបកប្រែ និងចែកចាយដោយសហគមន៍ដែលត្រូវបានរកឃើញថាមានការរំលោភបំពានកើតឡើង។
WRC មិនជឿថា ការស៊ើបអង្កេតតែរយៈពេលប៉ុន្មានថ្ងៃអាចគ្រប់គ្រាន់ដើម្បីទាញសេចក្ដីសន្និដ្ឋានដាច់ណាត់ទាក់ទងជាមួយបញ្ហានីមួយៗ ដូចមានចែងក្នុងក្រមសីលធម៌ឡើយ។ ដើម្បីឱ្យងាយស្រួល
អនុវត្ត ការស៊ើបអង្កេតចាត់អាទិភាពបញ្ហាដែលត្រូវបានកម្មករនិយោជិតផ្ទាល់លើកឡើង ឬបញ្ហាលើកឡើងដោយអ្នកដទៃទៀតដែលដឹងអំពីរោងចក្រ និងឧស្សាហកម្ម។
WRC ផ្តល់កម្មវិធីអប់រំសម្រាប់កម្មករនិយោជិតស្ដីពីសិទ្ធិការងាររបស់ពួកគេ ដែលត្រូវបានគ្របដណ្ដប់នៅក្នុងក្រមសីលធម៌របស់សាកលវិទ្យាល័យអាមេរិកខាងជើង។ គោលបំណងរបស់យើង គឺដើម្បីបង្កើតឱ្យមានយន្តការដែលកម្មករនិយោជិតអាចប្រើប្រាស់ ដើម្បីដាក់ពាក្យបណ្ដឹងអំពីការរំលោភបំពានក្រមសីលធម៌ តាមរយៈអង្គការក្នុងមូលដ្ឋាន ហើយក៏អាចនាំបណ្ដឹងនោះមកកាន់ WRC បានដែរ។ មិនមានអង្គការពិនិត្យតាមដានណាមួយ អាចឱ្យចុះទៅគ្រប់រោងចក្រជារៀងរាល់ថ្ងៃ ពេញៗមួយឆ្នាំឡើយ។ ដោយហេតុនេះ WRC ជឿជាក់ថា វិធីប្រសើរបំផុតដើម្បីធានាបានថា ក្រុមប្រតិបត្តិត្រូវបានគោរព គឺត្រូវបណ្ដុះបណ្ដាលកម្មករនិយោជិតក្នុងរោងចក្រនីមួយៗ ឱ្យក្លាយទៅជាអ្នកពិនិត្យតាមដានដោយខ្លួនឯង។
WRC ប្ដេជ្ញាចិត្តមើលបញ្ហាក្នុងលក្ខណៈសត្យានុម័ត។ បន្ថែមលើនេះ WRC ចង់ធ្វើឱ្យខ្លួនឯងក្លាយជាប្រភពព័ត៌មាន ដើម្បីឱ្យជនទាំងឡាយណាដែលមានចំណាប់អារម្មណ៍អាចមករៀនសូត្រ បានដឹងអំពីស្ថានភាពបច្ចុប្បន្ន ក្នុងបណ្ដារោងចក្រផលិតសម្លៀកបំពាក់សម្រាប់សាកលវិទ្យាល័យនៅអាមេរិកខាង
ជើង។
WRC ស៊ើបអង្កេតលើរោងចក្រណាមួយដោយឈរលើមូលដ្ឋាននៃការបានទទួលពាក្យបណ្ដឹងដោយផ្ទាល់ពីកម្មករនិយោជិតណាម្នាក់ ឬជាផ្នែកមួយនៃការស៊ើបអង្កេតក្រៅផ្លូវការរបស់ស្ថាប័ន។
នៅពេល WRC បានទទួលពាក្យបណ្ដឹងពីកម្មករនិយោជិតណាម្នាក់ក្នុងរោងចក្រដែលផលិតសម្លៀកបំពាក់សម្រាប់សាកលវិទ្យាល័យនៅអាមេរិកខាងជើង WRC នឹងពិចារណាលើកត្តាដូចខាងក្រោម ដើម្បីសម្រេចចិត្តថាតើគួរផ្ដួចផ្ដើមឱ្យមានការស៊ើបអង្កេតជាផ្លូវការឬទេ៖ ភាពធ្ងន់ធ្ងរនៃការរំលោភបំពានសិទ្ធិការងារ ទស្សនៈយល់ឃើញរបស់អង្គការក្នុងស្រុក ភាពគួរជាទីជឿជាក់នៃពាក្យបណ្ដឹង និងចំនួនសាកលវិទ្យាល័យជាសម្ព័ន្ធភាពដែលរងផលប៉ះពាល់ ពោលគឺចំនួនសាកលវិទ្យាល័យដែលជាសម្ព័ន្ធភាពរបស់ WRC ដែលមានផលិតកម្មក្នុងរោងចក្រនេះ។
WRC ផ្ដួចផ្ដើមឱ្យមានការស៊ើបអង្កេតក្រៅផ្លូវការ (ពោលគឺការស៊ើបអង្កេតដែលពុំចាំបាច់ត្រូវញ៉ាំងឱ្យមានដោយភាគីទីបី) នៅក្រោមស្ថានភាពជាក់លាក់មួយចំនួន ឧទាហរណ៍ដូចជា ក្នុងករណីមានព័ត៌មានពីអង្គការក្នុងមូលដ្ឋានដែលចោទប្រកាន់ថាមានបញ្ហាធ្ងន់ធ្ងរកើតឡើងក្នុងរោងចក្រ នៅពេលរោងចក្រផលិតសម្លៀកបំពាក់ច្រើនសម្រាប់សាកលវិទ្យាល័យ ប៉ុន្តែគេពុំបានដឹងពីលក្ខខណ្ឌនៅក្នុងរោងចក្រទាំងនេះជាដើម។
WRC ចង់ឱ្យមានការគោរពសិទ្ធិការងារនៅគ្រប់រោងចក្រទាំងអស់ ប៉ុន្តែមានតែនៅក្នុងបណ្ដារោងចក្រដែលផលិតសម្លៀកបំពាក់សម្រាប់សាកលវិទ្យាល័យប៉ុណ្ណោះ ដែលយើងអាចមានអំណាចក្នុងការទាមទារឱ្យមានការផ្លាស់ប្ដូរ និងឱ្យមានសកម្មភាពកែតម្រូវ នៅពេលមានការរំលោភបំពានកើតឡើង។ ក្ដីសង្ឃឹមរបស់យើងគឺ ចង់ឱ្យ WRC អាចជួយកែលម្អលក្ខខណ្ឌក្នុងរោងចក្រនានាដែលផលិតសម្លៀកបំពាក់សម្រាប់សាកលវិទ្យាល័យ ហើយចង់ឱ្យរោងចក្រទាំងនេះដើរតួនាទីជាឧទាហរណ៍វិជ្ជមានសម្រាប់រោងចក្រដទៃទៀត។
សាកលវិទ្យាល័យជាសម្ព័ន្ធភាពរបស់ WRC ទាមទារឱ្យអ្នកចុះកិច្ចសន្យារបស់ខ្លួន (ក្រុមហ៊ុនដែលចុះកិច្ចសន្យាជាមួយសាកលវិទ្យាល័យដើម្បីផលិតសម្លៀកបំពាក់ ដោយមានឈ្មោះ ឬស្លាកសញ្ញារបស់សាកលវិទ្យាល័យ) ត្រូវផុ្ដល់បញ្ជីឈ្មោះរោងចក្រទាំងអស់ ដែលផលិតផលិតផលសម្រាប់សាកលវិទ្យាល័យរបស់ខ្លួន។ ផ្អែកលើព័ត៌មាននេះ WRC បានបង្កើតបញ្ជីទូលំទូលាយមួយដែលមានឈ្មោះរោងចក្រទាំងអស់ជាអ្នកផលិតសម្លៀកបំពាក់សម្រាប់សាកលវិទ្យាល័យ ព្រមទាំងអាសយដ្ឋានរបស់រោងចក្រនីមួយៗ។
WRC តែងតែស្នើឱ្យក្រុមហ៊ុនពហុជាតិ បន្តស្ថិតនៅជាមួយរោងចក្រទាំងនោះ ហើយខិតខំកែលម្អលក្ខខណ្ឌនៅទីនោះ។ WRC ជឿជាក់ថា ក្រុមហ៊ុនមួយដែលផ្ដាច់កិច្ចសន្យាពីរោងចក្រមួយ រួចរត់គេចទៅរោងចក្រមួយទៀត គឺពុំឆ្លើយតបជាមួយការទទួលខុសត្រូវរបស់ខ្លួនទេ។ ក្នុងករណីរោងចក្រ Kukdong ក្នុងប្រទេសម៉ិកស៊ិក ដែល WRC បានបង្ខំក្រុមហ៊ុន Nike ឱ្យបន្តនៅក្នុងរោងចក្រនោះ ហើយព្យាយាមកែលម្អលក្ខខណ្ឌ។ ក្រុមហ៊ុន Nike បានទទួលយកអនុសាសន៍របស់ WRC។
បង្ហាញ។ របាយការណ៍ទាំងអស់ត្រូវបានបោះពុម្ពផ្សាយ ហើយរបាយការណ៍មួយចំនួនត្រូវបានបកប្រែទៅជាភាសាក្នុងស្រុក។ ជាការសំខាន់ ដែលត្រូវគូសបញ្ជាក់ថា អត្តសញ្ញាណរបស់កម្មករនិយោជិតដែលជាអ្នកដាក់បណ្ដឹង ឬចូលរួមក្នុងការសម្ភាស គឺត្រូវបានរក្សាទុកជាការសម្ងាត់ទាំងស្រុង។
ជាការពិតដែលថា មានក្រមសីលធម៌ច្រើន ហើយបញ្ហានេះអាចបង្កឱ្យមានការភាន់ច្រលំកើតឡើង។ ប៉ុន្តែក្រមសីលធម៌ភាគច្រើន គឺប្រហាក់ប្រហែលគ្នាជាខ្លាំង។ ក្រមសីលធម៌ភាគច្រើន គឺយកច្បាប់អន្តរជាតិ និងច្បាប់ជាតិជាគោល ហើយរួមមានទាំងការយោងទៅលើបទដ្ឋានដូចគ្នាផងដែរ៖ ប្រាក់ឈ្នួលអប្បបរមា ម៉ោងការងារ សេរីភាពសហជីព និងអនុសញ្ញារួម ការមិនរើសអើង សិទ្ធិស្ត្រី។ល។ កម្មករនិយោជិតដែលដាក់ពាក្យបណ្ដឹងទាក់ទងជាមួយច្បាប់ជាតិ ឬច្បាប់អន្តរជាតិ ឬបទប្បញ្ញត្តិណាមួយរបស់ក្រមសីលធម៌ ច្រើនតែមានពាក្យបណ្ដឹងស្របច្បាប់។
WRC មានក្រុមប្រឹក្សាភិបាលដែលមានសមាជិក ១៨ រូប។ ក្រុមប្រឹក្សានេះ រួមមានអ្នកតំណាង ៦ រូបមកពីរដ្ឋបាលសាកលវិទ្យាល័យ អ្នកតំណាង ៦ រូបមកពីអង្គការនិស្សិតឈ្មោះ United Students Against Sweatshops (USAS) និងអ្នកតំណាងអ្នកជំនាញឯកទេសចំនួន ៦ រូបក្នុងវិស័យសិទ្ធិការងារ។
ប្រមាណ ៦៥% នៃមូលនិធិរបស់ WRC គឺបានមកពីថ្លៃសេវាពីសម្ព័ន្ធភាពសាកលវិទ្យាល័យ ២៥% បានមកពីហិរញ្ញប្បទានសហព័ន្ធ និងហិរញ្ញប្បទានមូលនិធិ ហើយមូលនិធិដែលនៅសេសសល់គឺបានមកពីបុគ្គល និងដៃគូដទៃទៀតដែល WRC អនុវត្តការពិនិត្យតាមដាន។
WRC គឺជាអង្គការមួយដែលធ្វើការស៊ើបអង្កេតអំពីលក្ខខណ្ឌការងារ ហើយមិនតំណាងឱ្យកម្មករនិយោជិតទេ។ តួនាទីរបស់ WRC មិនអាច និងមិនត្រូវទៅជំនួសឱ្យតួនាទីរបស់សហជីពដែលតំណាងឱ្យកម្មករនិយោជិតទេ។ WRC គាំទ្រទាំងស្រុងចំពោះសិទ្ធិកម្មករនិយោជិតក្នុងការបង្កើតសហជីពរបស់ខ្លួន និងសិទ្ធិក្នុងការចរចាអនុសញ្ញារួម។ WRC ទទួលស្គាល់ថា សហជីពគឺចាំបាច់ណាស់ដើម្បីធ្វើឱ្យមានការផ្លាស់ប្ដូររយៈពេលវែង។ ម្យ៉ាងវិញទៀត WRC ជឿជាក់ថា សហជីពគឺជាប្រភពព័ត៌មានដ៏សំខាន់ស្ដីពីលក្ខខណ្ឌការងារ។ WRC ធ្វើការងារដើម្បីស្ថាបនាទំនាក់ទំនងជាមួយសហជីពនៅក្នុងតំបន់ពិភពលោកខាងត្បូង ដែលជាទំនាក់ទំនងផ្ដល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។